រូបថតប្រចាំសប្តាហ៍៖ កសិករនៅខេត្តស្ទឹងត្រែង កំពុងរីករាយប្រមូលផល ផ្លែមាក់ប្រេង និងផ្លែមាក់ប្រាង
AKP ស្ទឹងត្រែង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--








ប្រជាកសិករ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងរីករាយប្រមូលផល ផ្លែមាក់ប្រេង និងផ្លែមាក់ប្រាង ដោយទទួលបានទិន្នផលជាមធ្យមក្នុងមួយថ្ងៃជាង ២០០គីឡូក្រាម (អាស្រ័យលើទំហំចម្ការ) ហើយលក់ចេញក្នុងមួយគីឡូក្រាម មួយម៉ឺនរៀល។
មាក់ប្រេង និងមាក់ប្រាង គឺជាឈ្មោះផ្លែឈើដែលមានរូបរាងស្រដៀងគ្នា ប៉ុន្តែខុសគ្នាលើរសជាតិ ដោយមាក់ប្រេងមានរសជាតិជូរ និងមាក់ប្រាងមានរសជាតិផ្អែម។
រូបថត៖ AKP-ស្ទឹងត្រែង





