សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិថ្មី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--








សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ប៊ុយ សុភ័ណ្ណ ត្រូវបានបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីប្រធានសហព័ន្ធអាណត្តិចាស់ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន លាលែងពីតំណែង។ ជាមួយគ្នា អង្គមហាសន្និបាត ក៏បានបោះឆ្នោតគាំទ្រលោក ឆឹង យ៉ៅយ៉េន ជាប្រធានកិត្តិយសសហព័ន្ធអាណត្តិថ្មីផងដែរ។
រូបថត៖ យឹម សុវឌ្ឍនា





