ឯកឧត្តម ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិធនាគារស្ថាបនា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--







ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយលោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា និងសហការី នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយផ្តោតទៅលើគោលបំណងរបស់ធនាគារស្ថាបនា ក្នុងការសិក្សា និងពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម។
រូបថត៖ ក្រសួងកសិកម្ម





