កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ពិព័រណ៍រូបភាព និងអាហារ ក្រោមប្រធានបទ «សួស្ដីប៉េកាំង» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
AKP សៀមរាប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥--









កម្ពុជា និងចិន បានសហការរួមគ្នារៀប ចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិព័រណ៍រូបភាព និងការភ្លក់ម្ហូបអាហាររបស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ «សួស្ដីប៉េកាំង» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម យិន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ជាច្រើនរូបទៀត នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរ ជាតិសៀមរាប-អង្គរ ។
រូបថត៖ ឃុត សៅ





