ពិធីបើកពិព័រណ៍សិល្បៈ កម្ពុជា និងកូរ៉េ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥–












ពិធីបើកពិព័រណ៍សិល្បៈ កម្ពុជា និងកូរ៉េ នៅសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកស្រី Kyoungsuk Yun នាយកប្រតិបត្តិនៃសមាគមវប្បធម៌កូរ៉េ។
សូមបញ្ជាក់ថាពិព័រណ៍នេះ និងបន្តរហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ដោយចល័តពីប្រាសាទមួយទៅប្រាសាទមួយ ក្នុងរមណីយដ្ឋានអង្គរ តាមរយៈការស្លៀកពាក់បុរាណរបស់កម្ពុជា និងកូរ៉េ។
រូបថត៖ ឃុត សៅ





