ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញជាអធិបតី ទិវាជាតិ សុខភាពមាតា ទារក កុមារ និងទិវាសុខភាពពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥--





ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ទិវាជាតិ សុខភាពមាតា ទារក កុមារ និងទិវាសុខភាពពិភពលោក ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ពង្រឹងភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ។
រូបថត៖ ក្រសួងសុខាភិបាល





