AKP កំពង់ឆ្នាំង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ --









ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង នាយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យ ដែលសម្រិតសម្រាំងបានម្ចាស់ជ័យលាភីទាំង១៦វិញ្ញាសា ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលយក ដើម្បីផលិតធនធានថ្នាលក្រោមអាយុ១៨ឆ្នាំ។
រូបថត៖ ឡុង ដេវីត