រូបថតប្រចាំសប្តាហ៍៖ ផ្កាចារ ដែលជាសាធារណជនភាគច្រើនធ្លាប់តែលឺឈ្មោះ ប៉ុន្តែពុំដែលស្គាល់
AKP សៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥--









ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមជូននូវរូបភាព ផ្កាចារ ដែលសាធារណជនភាគច្រើនធ្លាប់តែលឺឈ្មោះ តាមរយៈបទចំរៀងប្រពៃណី និងសម័យ ប៉ុន្តែពុំដែលស្គាល់រូបរាងពិតប្រាកដរបស់ផ្កានេះទេ។
ដើមចារ ដែលមានកម្ពស់ពី ៨ម ទៅ១០ម ពុំសូវឃើញមានដុះនៅទីក្រុងនោះទេ ប៉ុន្តែនៅតាមទីជនបទ យើងសង្កេតឃើញមានដុះដោយកន្លែងនៅតាមវាលស្រែ និងនៅតាមព្រៃ។ នៅរដូវប្រាំង ដើមចារ ចាប់ផ្តើមចេញផ្កា និងរីកស្គុះស្គាយ ហើយមានពណ៌ស្លាទុំ ឬក្រហម គួរជាទីគយគន់។
រូបថត៖ ឃុត សៅ





