គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥--








លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ អញ្ជើញជាអធិបតី ប្រារព្ធយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ "កុមារឆ្លាតវ៉ៃ យល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ" ដោយមានការចូលរួមពីតំណាងស្ថាប័នថ្នាក់ជាតិ មន្រ្តីអនុវត្តច្បាប់ នាយក-នាយិកាសាលា គ្រូបង្រៀន តំណាងអង្គការសហប្រជាតិប្រចាំកម្ពុជា តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន អ្នកផលិតមាតិការតាមអនឡាញ តំណាងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្សានុសិស្សមកពីសាលារៀនក្នុងរាជធានីភ្នំពេញជាច្រើននាក់ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
រូបថត៖ ស៊ិន សារ៉េត





