សកម្មភាពក្រុមកុមារ និងក្រុមសិល្បករតម្លើងរូបតុក្កតាយក្ស នៅខេត្តសៀម រាប
AKP សៀមរាប ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥--






ក្រុមកុមារមកពី តាមបណ្តាអង្គការ និងក្រុមសិល្បករជាច្រើននាក់ បានមកប្រមូលផ្តុំគ្នា នៅវត្តដំណាក់ ក្រុងសៀម រាប នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីរៀបចំតម្លើងរូបតុក្កតាយក្ស ដែលធ្វើឡើងដោយឬស្សី ល្ពាក់ និងក្រដាសផ្សេងៗ សម្រាប់យកទៅដង្ហែរ នៅក្នុងព្រឹត្តិការណ៍ដង្ហែរតុក្កតាយក្សដ៏ធំមួយ នៅក្នុងក្រុងសៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាង មុខនេះ ដែលត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមានមនុស្សចូលរួមទស្សនាកម្សាន្ដរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។
រូបថត៖ ឃុត សៅ





