កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប នៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥--








ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី និងការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង ។
រូបថត៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង





