ប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភាបានធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើដំណើរបំពេញបេសកកម្មទៅកាន់ខេត្តព្រះវិហារ ដោយដឹកនាំប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ទស្សនកិច្ច និងស្វែងយល់អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអមដំណើរ និងជម្រាបជូនប្រតិភូអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ នៅតំបន់ប្រាសាទព្រះវិហារ ដែលកំពង់ធ្វើរការលថ្ងៃ ដូចជាការជួសជុលប្រាទ និងអភិរក្សជណ្តើរខាងជើង ក្រោមការគ្រប់គ្រង និងចាត់ចែងរបស់អាជ្ញាធរជាតិព្រះវិហារ ដែលឧបត្ថដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ជាដើម ។

ជាមួគ្មានេះ លោកអគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ក៏ជម្រាបជូនគណប្រតិភូអំពីការកឃើញថ្មីនូវទីតាំងកំណាយស្ថានីយបុរាណវិទ្យាស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





