ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបរមរាជានុញ្ញាត ឯកអគ្គរដ្ឋទូតវៀតណាមតែងតាំងថ្មី ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥–







ព្រះករុណាជាអម្ចាស់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Nguyen Minh Vu ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
រូបថត៖ ទទក





