រូបថតប្រចាំសប្តាហ៍៖ ទស្សនាសត្វស្លាបនៅតំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥—










តំបន់រ៉ាមសារ នៃខេត្តស្ទឹងត្រែង ស្ថិតនៅភាគខាងជើងនៃទន្លេមេគង្គ គឺជាប្រភពធនធានជីវចម្រុះផង និងជាជំរំគោលដៅអេកូទេសចរណ៍ផងដែរ។
នៅទីនោះ ភ្ញៀវជាតិ-អន្តរជាតិ អាចទស្សនាសត្វស្លាប និងព្រៃលិចទឹក ព្រមទាំងឆ្នេរខ្សាច់លាតសន្ធឹងល្វឹងល្វើយ ព្រមទាំងអាចទស្សនាផ្កាយលើមេឃដ៏ស្រស់ស្អាតនាពេលរាត្រីផងដែរ។
រូបថត៖ គាន កក្កដា / AKP-ស្ទឹងត្រែង





