ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥--








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ទៅចូលរួមសន្និសីទអន្តរជាតិ «Patria International Colloquium» លើកទី៤ នៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។
រូបថត៖ ខឹម សុវណ្ណារ៉ា





