ក្រសួងបរិស្ថាន៖គុណភាពខ្យល់នៅល្ងាចថ្ងៃទី៥ កុម្ភៈ មានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្រសួងបរិស្ថានបើកបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី៥ខែកុម្ភៈនេះថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អណាស់។
យោងតាមសេចក្ដីជូនដំណឹងរបស់
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥បានឲ្យដឹងថា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.៩៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងថាពណ៌ខៀវមានគុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ។ចំណេក
ពណ៌បៃតង គុណភាពខ្យល់ល្អមាន ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន។ដោយឡែក
ពណ៌លឿង ខេត្តកោះកុង និងខេត្តពោធិ៍សាត់៕

ដោយ៖ ប៊ុនរិទ្ធ





