ក្រសួងបរិស្ថានថាគុណភាពខ្យល់នៅកម្ពុជាមានភាព"ល្អ"
AKP ភ្នំពេញ ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៥--ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី៤ ដល់ព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥មានភាពល្អ។

ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៧.៩៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ក្រសួងបានលើកឡើងថាពណ៌ខៀវមាន គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។ចំណែកពណ៌បៃតងមាន គុណភាពខ្យល់ល្អមានខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តប៉ៃលិន។
ពណ៌លឿងនៅ ខេត្តកោះកុងនិង ពណ៌ទឹកក្រូចនៅខេត្តពោធិ័សាត់៕
ដោយ៖ប៊ុនរិទ្ធ





