ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នូវកម្ពុជាចាប់ពេលព្រឹកថ្ងៃទី៤កុម្ភៈ ដល់ពេលល្ងាចមានភាព"ល្អណាស់"
AKP ភ្នំពេញ ថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០២៥--
ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាចាប់ពីព្រឹកថ្ងៃទី៤ខែកុម្ភៈរហូតដល់ពេលល្ងាចថ្ងៃដដែលគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានភាពល្អណាស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ក្រសួងបានលើកឡើងថាពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកែប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន
ពណ៌លឿងៈ ខេត្តពោធិ័សាត់ និងខេត្តកោះកុង៕


ដោយ៖ប៊ុនរិទ្ធ





