សម្ដេច ព្រះ ពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក និងឯកឧត្តម ចាយ បូរិន យាងនិងអញ្ជើញកាត់វិ ញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស សម័យប្រឡងឆ្នាំ ២០២៥
AKP ភ្នំពេញ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥--សម្ដេច ព្រះ ពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច ព្រះ អគ្គាធិការ រង ព្រះ រាជ តំណាង ដ៏ ខ្ពង់ខ្ពស់ សម្តេច ព្រះ មហា សុមេធា ធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេច ព្រះ អគ្គាធិការ នៃ អគ្គាធិការ ដ្ឋាន ពុទ្ធិ ក មធ្យមសិក្សា ជាតិ និង ឯក ឧត្ដម ចាយ បូរិន រដ្ឋ មន្រ្ដី ក្រសួង ធម្មការ និងសាសនា យាងនិងអញ្ជើញជារាជាធិបតី និងធិបតីកាត់វិញ្ញា សាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លង ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រ សព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិក សន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ លើកតម្កើន សាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមាន តុល្យភាពរី កចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុង ល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខ សាន្តរបស់ប្រជាជន។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមផ្តាំផ្ញើរដល់បេក្ខសមណ ទាំងអស់ដែលនិមន្តមកប្រឡងនា ថ្ងៃនេះ សូមពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលង គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីស មត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់ ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំណេះដឹងមួយដែលច្បាស់លាស់ដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។ សូមជម្រាបជូនថា ការកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដោយមានការនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះសង្ឃតាមឋានានុក្រម, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណ ១១៤៥ អង្គ នៅមណ្ឌលរាជធានីភ្នំពេញ សម័យប្រលងថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ដោយប្រលងលើមុខវិជ្ជា សំខាន់ៗរួមមាន ៖ ភាសាបាលី ,ភាសាខ្មែរ, គីមី, ព្រះវិន័យនិងអភិធម្ម, ភាសាសំស្រ្កឹត, រូមវិទ្យា,ផែនដីវិទ្យា,ភូមិវិទ្យា,គណិតវិទ្យា,ជីវវិទ្យា, ភាសាអង់គ្លេស,ប្រវត្តិវិទ្យា,សីលធម៌ ពលរដ្ឋវិជ្ជា ៕




ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសូួងធម្មការ និងសាសនា





