រកឃើញគូស្វាមីភរិយា ៥គូ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និងស្ព្រៃ
AKP ភ្នំពេញ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ – ការទន្ទឹងរង់ចាំបានមកដល់ហើយ កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មីត្រូវបានបញ្ចប់ដោយក្តីរីករាយបំផុត ដែលគូស្វាមីភរិយាចំនួន ៥គូ បានឈ្នះរង្វាន់ និងកំពុងធ្វើដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។

ជាមួយគ្នានេះ ហ្វាន់តា និងស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និងស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និងស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

សូមជម្រាបជូនថា ហ្វាន់តា និងស្ព្រៃ មានក្ដីសោមនស្សរីករាយសូមប្រកាសឈ្មោះអតិថិជនឈ្នះរង្វាន់អាពាហ៍ពិពាហ៍រួមមាន៖ ១. អ៉ឹង គីមហុង និង ម៉េង គីមហួយ ២. សេង ច័ន្ទណារតន៏ និង ភោគ សុបញ្ញាវត្តី ៣. សេង ម៉េងហុង និង ដារ៉ា ពិសី ៤. ហឿន គឹមហ៊រ និង តាំង សុលីនដា ៥. រ៉ូយ គីមលាង និង មុន រ៉ូស្សា។

ការប្រកាសអ្នកឈ្នះរង្វាន់ដ៏គួរឱ្យរំភើបរីករាយនេះ បានធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ។ បន្ថែមពីនេះ យើងខ្ញុំសូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២ អ៉ីញ ចំនួន ២០ គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី។ ការផ្តល់ជូនរង្វាន់របស់ ហ្វាន់តា និងស្ព្រៃដល់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងនាំយកនូវភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។
លើសពីនេះទៀត តើនឹងមានអ្វីបន្ទាប់?
ការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និងស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ។


លោកអ្នកអាចជាគូស្វាមីភរិយា ដែលមានឱកាសឈ្នះរង្វាន់ដ៏ពិសេសពីហ្វាន់តា និងស្ព្រៃ។ សម្រាប់គូស្វាមីភរិយាថ្មីដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះ អាចធ្វើការសាកសួរបន្ថែមដោយឥតគិតថ្លៃតាម 1800 20 2222។

សម្រាប់ព័ត៌មាន និងប្រូម៉ូសិនថ្មីៗ សូមតាមដានពួកយើងនៅលើគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/fanta.kh.cambodia៕

ដោយ៖ រិទ្ធី





