សាធារណរដ្ឋប្រជាមានិតចិន និងអង្គការ UNICEF សហការគ្នាលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥-- រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងអង្គការយូនីសេហ្វ UNICEF បានសហការគ្នាលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីអង្គការ UNICEF នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

នៅខេត្តមណ្ឌលគិរី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងអង្គការយូនីសេហ្វ UNICEF បានជួបជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដើម្បីស្វែងយល់ពីរបៀបដែលការគាំទ្ររបស់ពួកគេដែលអាចលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងមានគុណភាពសម្រាប់កុមារគ្រប់រូប។ ភាពជាដៃគូនេះមានគោលបំណងជួយកុមារ ដែលរងផលប៉ះពាល់ដោយការបិទសាលាអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្តារការសិក្សា និងរៀនទាន់តាមកម្មវិធីសិក្សា ។

សូមរួមគ្នាធ្វើការដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារដែលងាយរងគ្រោះនៅកម្ពុជាទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ UNICEF)





