អង្គការ MCC ចុះធ្វើការសង្កេតថនិកសត្វសមុទ្រ បានឃើញផ្សោតឃ្លៀចមេ និងកូនធំធាត់លឿនគួរឱ្យកត់សម្គាល់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ថា នៅពេលដែលក្រុមការងាររបស់អង្គការខ្លួនទៅធ្វើការសង្កេតថនិកសត្វសមុទ្រ បានឃើញផ្សោតឃ្លៀចមេ និងកូនធំធាត់លឿនគួរឱ្យកត់សម្គាល់ ។

ប្រភពដដែលបន្តថា ក្នុងពេលដែលក្រុមការងារអង្គការ MCC របស់យើងចុះធ្វើការសង្កេត ថនិកសត្វសមុទ្រ កាលពីប៉ុន្មានថ្ងៃមុន ពួកយើងពិតជាសប្បាយរីករាយជាខ្លាំង នៅដែលបានឃើញផ្សោតឃ្លៀចមេ និងកូន កំពុងហែលទឹកជាមួយគ្នាម្ដងទៀត ដូចការរំពឹងទុករបស់ក្រុមការងារយើង ។

កូនផ្សោតឃ្លៀច មើលទៅធំធាត់លឿនគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងកាលពីប៉ុន្មានខែមុនដែលយើងបានឃើញពួកវា៕

ដោយ ណយ នឿន (ប្រភព៖ MCC)





