ខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុអាស៊ាន-ជប៉ុននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥–ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាប្រារព្ធពិធីខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុ អាស៊ាន-ជប៉ុននៅកម្ពុជា។ ស្ថានទូតបានអញ្ជើញមន្ត្រីរដ្ឋាភិបាល ដែលជាភាគីពាក់ព័ន្ធជាប្រចាំក្នុងសកម្មភាពជំនួយ នេះក្នុង រយៈពេល២០ឆ្នាំកន្លងទៅនេះ រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងនិយតករទីផ្សារមូលបត្រកម្ពុជា ដើម្បីចូលរួមពិធីនេះ។


ប្រទេសជប៉ុនបានស្នើ និងកំពុងធ្វើការលើគំនិតផ្តួចផ្តើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ (ABMI) ដែល ត្រូវបានឯកភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ លើកទី៦ ក្នុងឆ្នាំ ២០០៣ ដើម្បីអភិវឌ្ឍទីផ្សារមូល ធនមូលបត្របំណុលរយៈពេលវែងដែលកំណត់ដោយរូបិយប័ណ្ណក្នុងស្រុក តាមរយៈការជំរុញទីផ្សារមូលបត្រ បំណុលប្រកបដោយប្រសិទ្ធភាព និងសន្ទនីយភាពខ្ពស់នៅក្នុងតំបន់អាស៊ាន+៣។ ប្រទេសជប៉ុន និងអាស៊ាន បានសហការគ្នាបន្ថែមទៀតតាមរយៈការបង្កើតមូលនិធិជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន ដោយផ្តល់ ជំនួយបច្ចេកទេស និងវិភាគទានហិរញ្ញវត្ថុ។


នៅកម្ពុជា ជំនួយបច្ចេកទេសក្រោម ABMI បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ ហើយប្រទេសជប៉ុនបាននឹង កំពុងផ្តល់ជំនួយជាង ២០ ឆ្នាំ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលេខាធិការដ្ឋានអាស៊ាន។ តាមរយៈ ការបង្កើតច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងការចែករំលែកចំណេះដឹង បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ និងមូលធនក្នុងប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងខ្លាំង ដែលតំណាងដោយការចេញសញ្ញាប័ណ្ណសាជីវកម្មចាប់ តាំងពីឆ្នាំ ២០១៨ សញ្ញាប័ណ្ណរដ្ឋាភិបាលតាំងពីឆ្នាំ ២០២២ និងសញ្ញាប័ណ្ណនិរន្តរភាពចាប់តាំងពីឆ្នាំ ២០២៣។ បច្ចុប្បន្នដំណាក់កាលទី ១១នៃជំនួយនេះ កំពុងត្រូវបានអនុវត្ត ហើយដំណាក់កាលនេះនឹងបន្ត រហូតដល់ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការសហការពីរាជរដ្ឋាភិបាលកម្ពុជា៕


ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





