ក្រសួងបរិស្ថានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺគុណភាពខ្យល់ល្អណាស់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-
ក្រសួងបរិស្ថានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(Air Quality Index) សម្រាប់ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២១.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា សម្រាប់
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តប៉ៃលិន។
ចំពោះពណ៌បៃតងៈ គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង៕



ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងបរិស្ថាន





