អភិបាលរងខេត្តកណ្តាលដឹកនាំប្រជុំស្តីពីផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម
AKP កណ្ដាល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាស្តីពីផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម និងផែនការ ការពារក្បួនដង្ហែម៉ុយសាយ និងហែរអ្នកតាក្នុងក្រុងតាខ្មៅ ដោយកិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំសាលាក្រុងតាខ្មៅ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងអាជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តខិតខំការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងត្រូវយកចិត្តរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមទីប្រជុំជន តាមដងផ្លូវគ្រប់ច្រកចេញចូល ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។ ជាពិសេសត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពនូវររាល់ហេតុការណ៍នានាដែលកើតឡើងជាយថាហេត។
ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញរូលរួមពីតំណាងក្រុងស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តកណ្តាល និងមន្រ្តីពាក់ពន្ធ ទាំងអស់៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





