ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ២ រសៀលនេះ គឺគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ -- ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា(Air Quality Index) សម្រាប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ២ រសៀល ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៧.១៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបានចញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
សូមជម្រាបជូនថា ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ ។ ចំណែកពណ៌បៃតងៈ គុណភាពខ្យល់ល្អ ដែលរួមមាន ខេត្តខេត្តកោះកុង និងខេត្តខេត្តពោធិ៍សាត់៕




ដោយ៖ រិទ្ធី, ប្រភព៖ ក្រសួងបរិស្ថាន





