ឆ្នាំ២០២៤ អនុវិស័យដំណាំបានចូលរួមធំជាងគេក្នុងការងារវិស័យកសិកម្មរហូតដល់៦១ភាគរយ ដោយសម្រចបានផលិតកម្ម៣៩,៤លានតោន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ -- នៅក្នុងអនុវិស័យដំណាំបានចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម៣៩,៤លានតោន កើនឡើង២,៥៩លានតោនធៀបឆ្នាំ២០២៣ ក្នុងនោះផលិតកម្មស្រូវសម្រេចបាន១៣,៨៩លានតោន ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង។

នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍ក្នុងពិធីនេះដែរថា ទោះបីជាមានការប៉ះពាល់ដោយគ្រោះធម្មជាតិ ការបំផ្លាញពីសត្វល្អិតផ្សេងៗយើងកាន់តែមានភាពធន់ទៅនឹង បម្រែបម្រួលអាកាសធាតុ ជាមួយបង្កើនការផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ពូជ ជី ថ្នាំ និងបច្ចេកវិទ្យា៕


ដោយ៖ ដេប៉ូ





