សហគមន៍ភ្នៀតកោះពងសត្វរកចំណូលបាន៣២ម៉ឺនរៀលក្នុងមួយខែ ពីការទស្សនាពូជត្រីអភិរក្សស្ទឹងសិរីសោភ័ណ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥--
មន្ត្រីអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ថា តំបន់ទេសចរណ៍ធម្មជាតិ ភ្នៀតកោះពងសត្វ អាចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាពូជត្រីអភិរក្សជាច្រើនតាមបណ្តោយស្ទឹងសិរីសោភ័ណ ដែលអាចរកចំណូលបានប្រមាណ៣២ម៉ឺនរៀលក្នុងមួយខែ។ តំបន់ទេសចរណ៍ធម្មជាតិ ភ្នៀតកោះពងសត្វទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាពូជត្រីអភិរក្សជាច្រើនតាមបណ្តោយស្ទឹងសិរីសោភ័ណ ដែលអាចរកចំណូលបានប្រមាណ៣២ម៉ឺនរៀលក្នុងមួយខែ។
ប្រាក់ចំណូលត្រូវបានចែករំលែកក្នុងចំណោមសមាជិកសហគមន៍នេសាទ វត្ត និ

ងអ្នកលក់ក្នុងសហគមន៍ ដែលរួមចំណែកគាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងការគ្រប់គ្រងជលផល។ ផែដាក់ចំណីត្រីបណ្តែតទឹកត្រូវបានដំឡើងនៅភ្នៀតកោះពងសត្វ ខេត្តបន្ទាយមានជ័យ កាលពីដើមឆ្នាំ២០២៤ ដោយមានការគាំទ្រពីគម្រោង EU-CAPFISH/Foster Lot 1 ដែលទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (European Union in Cambodia)។

លោក ឆត ហូល ប្រធានសហគមន៍នេសាទកោះពងសត្វបានលើកឡើងថា «ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងសម្រាប់គម្រោងនេះ វាជាលើកដំបូងដែលយើងទទួលបានការគាំទ្រ។ ផែចិញ្ចឹមត្រីបណ្តែតទឹក បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យើង ដោយផ្តល់នូវប្រភពហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ការគ្រប់គ្រងសហគមន៍នេសាទរបស់យើង»៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





