សម្តេចបរវធិបតី ហ៊ុន ម៉ាណែត៖ បើគណបក្សប្រជាជនកម្ពុជានៅតែឈ្នះឆ្នោត ប្រទេសនឹងមានការអភិវឌ្ឍជាងនេះទៀត
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥–សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាបើសិនគណបក្សប្រជាជនកម្ពុជានៅបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល នឹងមានការអភិវឌ្ឍប្រទេសជាតិកាន់រីកចម្រើនជាងនេះទៀត។

សម្តេចបរវធីបតីបានថ្លែងក្នុងពិធីសម្ពោធ “សមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៥យ៉ាងដូច្នេះថា ៖«ខ្ញុំជឿជាក់ថា នៅហ្នឹងគិតថាយើងនៅជាមួយគ្នារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងនឹងបន្តធ្វើការអភិវឌ្ឍប្រទេសឱ្យពីមួយជំនាន់ទៅមួយជំនាន់កាន់តែប្រសើរជាងនេះ» ។
សម្តេចបវរធិបតីគូសបញ្ជាក់ថា៖កន្លែងនេះល្អជាប៉ុណ្ណឹងប្រសើរជាង៥ឬ៦ ឆ្នាំមុន ហើយ ៥ឆ្នាំ ឬ១០ឆ្នាំក្រោយនឹងល្អជាងនេះទៀត ហើយ២០ឆ្នាំនិង៣០ឆ្នាំក្រោយនឹងកាន់តែល្អបន្ថែមទៀត ដែលនេះជាអ្វីដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ។ ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ដែលមានការជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋលើសំណាក់រាជរដ្ឋាភិបាលក្នុងដឹកនាំប្រទេសនឹងធ្វើការអភិវឌ្ឍ មិនថាតិចឬច្រើនរួមទាំងនៅខេត្តពោធិ៍សាត់ទាក់ទិននឹងទីតាំងសម្ពោធដាក់សំណើរការនៅថ្ងៃនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា កន្លែងនេះពីមុនមកមានការពិបាកខ្លាំងណាស់ ក៏ប៉ុន្តែដោយសារមានយកចិត្តទុកដាក់ពីប្រមុខដឹកនាំនៅក្នុងអាណត្តិទី៦ដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនទើបមានការអភិឌ្ឍ៕
ដោយ៖ ប៊ុនរិទ្ធ




