រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
AKP កណ្ដាល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំស្តីពី ការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ។

លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា កិច្ចប្រជុំស្តីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីកំណត់ទិសដៅកែទម្រង់ដែលត្រូវចូលរួមអនុវត្តដោយរដ្ឋបាលខេត្ត ដែលសហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើការសិក្សាជាបឋមលើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិង ឯកសារយុទ្ធសាស្រ្តពាក់ព័ន្ធ ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ឃើញចូលរួមពីមន្ទីរហិរញ្ញវត្ថុ បណ្ដា-មន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





