និស្សិតសាកលវិទ្យាព្រះសីហនុរាជចុះសិក្សាស្វែងយល់ពីប្រព័ន្ធការងាររបស់មន្ទីរព័ត៌មានខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥--
មានប្រសាសន៍ស្វាគមន៍ចំពោះប្អូនៗនិស្សិតឆ្នាំទី៤ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជមួយក្រុមដែលបានចុះមកសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មានខេត្តកណ្តាល ដើម្បីធ្វើជាសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានបង្ហាញស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗក្មួយៗ ដែលជានិស្សិតនៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ ដែលបានចុះមកសិក្សាស្វែងយល់ពីប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មាន។

នៅក្នុងដំណើរមកទស្សនកិច្ចសិក្សា និងស្វែងយល់ប្រព័ន្ធការងារ និងការគ្រប់គ្រងធនធានមនុស្សនៃមន្ទីរព័ត៌មានខេត្តកណ្តាល និស្សិតឈ្មោះ សំ បញ្ញារស្មី ដែលជាអ្នកដឹកក្រុមនិស្សិត បានបង្ហាញពីការអរគុណដល់លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពន្យល់ និងបង្ហាញពីសកម្មភាពការងារនានាដែលមន្ទីរកំពុងអនុវត្ដ ដោយបានផ្តល់ភាពងាយស្រួលជាច្រើនដល់ក្រុមប្អូនអាចប្រមូលនូវទិន្នន័យ និងព័ត៌មានផ្សេងដើម្បីគាំទ្រដល់ការធ្វើសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្ររប់ខ្លួន។

លោកប្រធានមន្ទីរក៏បានធ្វើការពន្យល់ និងបញ្ហាពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលបាន និងកំពុងអនុវត្តជាប្រចាំថ្ងៃ ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗសម្រាប់ដល់ប្អូនៗនិស្សិតអាចយកទៅចងក្រង និងរៀបចំធ្វើជាសារណាសំរាប់គាំទ្រដល់បញ្ជប់ថ្នាក់បរិញ្ញាបត្ររបស់ប្អូនៗ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





