រាជរដ្ឋាភិបាលសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បី ជួយដល់ ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ
AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥--រាជរដ្ឋាភិបាលបានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារ បន្ថែ មទៀត ដើម្បីជួយ ដល់ ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។នេះបើតាមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថាគិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋា ភិបាលតាមរយៈធនាគារ ARDB បាន ទម្លាក់ថវិកា៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍ វិស័យ ស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែល មានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥ រាជរ ដ្ឋាភិបាលបានសម្រេចទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ ការរ ក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បី ជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទី ជាអ្នកបញ្ចេញថវិកា។ឯកឧត្តមបានឲ្យដឹងទៀតថា គិតមកទល់ពេលនេះ ទុនពិសេសដែលបានទម្លាក់ មានទំ ហំទឹកប្រាក់ជាង ២០០លានដុល្លារ ក្នុងនោះទុនវិនិយោគប្រមាណ៣០ លានដុល្លារ ប៉ុណ្ណោះ ក្រៅពីនោះគឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។

ជាមួយគ្នានោះដែរឯកឧត្តមបានពន្យល់ថា «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យកសិកម្មជាពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមាន ទុនច្រើ នណាស់ ដែលបានទម្លាក់ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺមានទុនជាច្រើនដែលបានដាក់ ចេញមក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។សូមជម្រាបថាទុនពិសេសដែលរាជរដ្ឋាភិបាលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២ ០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤។

ទាក់ទិននឹងការធ្លាក់ចុះតម្លៃស្រូវបានឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងសន្នីសិទសារព័ត៌មានថា ការធ្វើសកម្មភាពតវ៉ា បិទផ្លូវមិនមែនជាដំណោះស្រាយល្អនោះទេប៉ុន្ដែអ្វីដែលគួរធ្វើនោះត្រូវនាំគ្នាជ្រើសរើសដំ ណោះស្រាយណាមួយ ដែលអាចដើរទៅបានទាំងអស់គ្នា គឺល្អប្រសើរជាង។ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់លើកអំពីអ្វី ដែលជាមិនមែន ដំណោះស្រាយ គឺការបិទផ្លូវ វាអត់មានជាដំណោះស្រាយនោះទេ នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើស កម្មភាពអ្វីមួយ គឺដើម្បីទាមទារឲ្យអ្នកដឹកនាំបានដឹងអំពីបញ្ហារបស់គេ»។

បន្ថែមលើសពីនេះឯកឧត្តមបានលើកឡើងទៀតថា ពេលនេះ មិនមែនជា ការស្ដី បន្ទោសគ្នានោះឡើយ ហើយការស្ដីបន្ទោសគ្នា មិនមែនជាដំណោះស្រាយនោះទេ ប៉ុន្ដែព្យា យាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយ ដើរទៅទាំងអស់គ្នា។ជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ធ្វើការទំនាក់ ទំនងទៅកាន់លេខទូរស័ព្ទ ១២៨៩ ឬក៏ទៅរាយការណ៍ ទៅកាន់មន្ដ្រីកសិកម្មតាមភូមិ ក្នុងមូល ដ្ឋានរបស់ខ្លួន ដើម្បីជួយស្វែងរកដំណោះស្រាយ នូវបញ្ហាដែលយើងបានជួបប្រទះ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋមួយក្រុម រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាលេខ៥ ដើម្បីធ្វើសកម្មភាពតវ៉ាស្នើឱ្យក្រ សួងកសិកម្មជួយដោះស្រាយបញ្ហាស្រូវរបស់ពួកគាត់ចុះថ្លៃ។បន្ទាប់មក នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិ កម្មរក្ខាប្រមាញ់និងនេសាទបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និង ពន្យល់ពីការជ្រើសរើសពូជស្រូវ ការចងក្រងជាសហគមន៍ទំនើបដល់កសិករ នៅភូមិព្រៃដំរី ឃុំ ព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ថ្លែង ក្នុងឱកាសចុះជួបកសិករនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលធ្វើការបិទផ្លូ វជា តិលេ ខ៥នោះឯកឧត្តមរដ្ឋមន្ត្រី គុណគូរថ្លៃដើមចំណាយជាមួយកសិករ និង រកឃើញថា កសិក រពួកគាត់លក់ស្រូវបាន ៩៥០រៀលក្នុង១គីឡូក្រាម ពួកគាត់មិនបានខាតបង់ទេ គ្រាន់តែប្រា ក់ចំ ណេញរបស់ពួកគាត់តិចជាងមុន ដែលពីមុនស្រូវមានតម្លៃប្រមាណ ១០០០រៀល ក្នុង១គីឡូ ក្រាម៕
ដោយ៖ ប៊ុនរិទ្ធ





