ព្រះចៅអធិការវត្តគុហនគរប្រគល់ថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥--ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បាននិមន្តប្រគល់ថវិកាសប្បុរសធម៌ចំនួន៣០៥៧៣០០០ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

ព្រះគ្រូមុនីសីលវង្ស តុន ពិសី បានមានសង្ឃដឺកាថា ការបរិច្ចាគពីសប្បុរសជនតាមរយ:បុណ្យផ្កាសាមគ្គីគឺធ្វើឡើងក្នុងន័យមនុស្សធម៌ និងដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពដល់កុមារកម្ពុជា។ ការបរិច្ចាគជូនដល់មន្ទីរគឺជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត សប្បុរសជនជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យរបស់ព្រះគ្រូចៅអធិការ និងសប្បុរសជនចំពោះទឹកចិត្តមនុស្សធម៌ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្តដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជាដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិនោះឡើយ៕


ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលស្រុកតាំងគោក)




