សប្បុរសជនប្រទេសកូរ៉េខាងត្បូង ផ្ដល់ជូនសួនកុមារមួយកន្លែង ជូនដល់សាលាបឋមសិក្សាមុខនាគ ក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥–សប្បុរសជននៃប្រទេសកូរ៉េខាងត្បូងបានផ្តល់ថវិកាតាមរយៈលោក អាន់ ឆេ កល់ (An Je-geol) លោក គិម សាំង ស៊ូ (Kim Sang-su) និងលោកស្រី ឆេ អ៊ុក ស៊ូ(Choi Ok-soo) Rotary Club នៃប្រទេសកូរ៉េខាងត្បូង សម្រាប់ជួយសាងសង់សួនកុមារមួយកន្លែង ជូនដល់សាលាបឋមសិក្សាមុខនាគ ក្រុងសៀម រាប ខេត្តសៀមរាប ដោយសួនកុមារនេះសាងសង់ដោយអង្គការ Playground For Children។

លោកស្រី ឆេ អ៊ុក ស៊ូ បានថ្លែងថា សួនកុមារនេះ គឺជាគម្រោងមួយជួយពង្រឹងកម្លាំងកាយសុខភាព នឹងស្មារតីរបស់សិក្សានុសិស្ស នឹងជាការជួយលើកកម្ពស់គុណភាពនៃការអប់រំ នៅតាមសាលារៀនផងដែរ។ លោកស្រី ក៏បានបង្ហាញពីការសប្បាយចិត្តនូវពេលដែលបានជួយចំគោលដៅកំពុងមានត្រូវការ នឹងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យកុមារមានសុខភាពល្អ នឹងទទួលបានការបណ្តុះ បណ្តាល ដើមី្បឱ្យពួកគេក្លាយជាសិស្សពូកែ ជាធនធានមនុស្សដ៏ល្អសម្រាប់កម្ពុជា។លោកស្រីក៏សង្ឃឹមជឿជាក់ថា ឧបករណ៍ និងសួនកុមារនេះ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយរបស់កុមារក៏ដូចជាការរអភិវឌ្ឍផ្លូវចិត្តជាដើម ជាពិសេសសួនកម្សាន្តនេះ ចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនចំណង់ ធ្វើឱ្យសិស្សចង់មករៀនកាន់តែច្រើន។

លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ យុវជន នឹងកីឡាខេត្តសៀមរាប បានលើឡើងថា ជំនួយក្នុងការកសាងសួនកុមារដល់សាលាបឋមសិក្សាមុខនាគនេះ គឺពិតជាបានចូលរួមចំណែកជួយលើកកម្ពស់គុណភាពអប់រំកុមារតាមសាលារៀនក្នុងប្រទេសកម្ពុជាតាមរយៈការៀនគឺលេងឬលេងគឺរៀនពីព្រោះសួនកុមារបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ជួយបង្កើនការរំញោចនៃអារម្មណ៍ ជួយអភិវឌ្ឍជំនា ញគិត ហើយធ្វើការសម្រេចចិត្តនៅពេលមានចលនា ជួយពង្រឹងសាច់ដុំ និងការស៊ូទ្រាំផងដែរ នៅពេលដែលកុមារត្រូវភ្ជាប់ ឬសង្កត់លើឧបករណ៍បង្វិល ទាក់ទាញឱ្យកុមារចង់មកសាលារៀន ធ្វើឱ្យកុមារមានសុខភាពល្អ នឹងមានប្រាជ្ញាឆ្លាតវៃ។



លោកស្រីបន្តថា ការផ្តល់ជំនួយក្នុងការកសាងសួនកុមារនេះ គឺជាចូលរួមការវិនិយោគធនធានមនុស្សដ៏មានតម្លៃសម្រាប់វិស័យអប់រំនៅកម្ពុជា។ លោកស្រី ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនកូរ៉េជាពិសេសអង្គការ(PlaygroundFor Children នឹង Rotary Club) នៃប្រទេសកូរ៉េខាងត្បូង ដែលតែងតែជួយដល់តាមបណ្តាសាលារៀននានានៅក្នុងខេត្តសៀមរាប៕
ដោយ៖ ឃុត សៅ





