ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំ ពិនិត្យពិភាក្សា ដើម្បីត្រៀមលក្ខណៈបូកសរុបការងាររយៈពេល ១ឆ្នាំនៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ
AKP ភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា ដើម្បីត្រៀមលក្ខណៈបូកសរុបការងាររយៈពេល ១ឆ្នាំនៃការអនុវត្តយុ ទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ។

នៅទីស្តីការក្រសួងយុត្តិធម៌នៅរសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥,ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនា ការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តយុទ្ធនាការរយៈពេល ១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌មួយចំនួន ដែលជាថ្នាក់ដឹកនាំយន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការផងដែរ។ ឆ្លៀតក្នុងឳកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកំណត់ទិសដៅការងារបន្តសម្រាប់ការអនុវត្តយុទ្ធនាការទាំង ២ ផងដែរ៕




ដោយ៖ ប៊ុនរិទ្ធ ,ប្រភព៖ ក្រសួងយុត្តិធម៌





