កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺគ្រុនផ្តាសាយបក្សីលើកទី២០ សម្រាប់រដូវរងានេះ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីទី២០ នៃជំងឺគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង (AI) សម្រាប់រដូវរងានេះនៅឯកសិដ្ឋានមួយក្នុងខេត្តយ៉ុងជី។
យោងតាមរដ្ឋាភិបាលទីក្រុងបានឱ្យដឹងថា ករណីចុងក្រោយនេះត្រូវបានគេរាយការណ៍ពីកសិដ្ឋានចិញ្ចឹមបសុបក្សីមួយនៅតំបន់យ៉ូជូ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគខាងកើតទីក្រុងសេអ៊ូល។ នេះជាករណីនៃជំងឺគ្រុនផ្តាសាយបក្សីដែលបង្កជំងឺខ្លាំងទី២០ ត្រូវបានរាយការណ៍នៅទូទាំងប្រទេសក្នុងរដូវរងានេះ។
អាជ្ញាធរបានគ្រប់គ្រងតំបន់នេះ និងបានសម្លាប់សត្វមាន់ចំនួន១០៤.០០០ក្បាលដែលចិញ្ចឹមនៅកសិដ្ឋាន ក៏ដូចជាកូនមាន់ចំនួន៥២.០០០ក្បាលទៀតនៅឯកសិដ្ឋានចិញ្ចឹមមាន់ក្បែរនោះដែលជាផ្នែកនៃវិធានការបង្ការ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





