ពុទ្ធបរិស័ទយ៉ាងច្រើនកុះករអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តជោគជ័យ ឃុំអូរបីជាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥—







ក្នុងឱកាសបិណ្ឌទី១៥ ដែលជាថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឬបិណ្ឌធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញទៅកាន់វត្តពុទ្ធិសីមារាម ហៅ វត្តជោគជ័យ ដែលស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលវត្តជោគជ័យនេះស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែន ជាកន្លែងដែលយោធាថៃ បានរាយលួសបន្លា។
រូបថត៖ ខឹម សុវណ្ណារ៉ា





