ប៉ូលិសចាប់ខ្លួនឧក្រិដ្ឋជន២៥នាក់ក្នុងប្រទេសប៉ាគីស្ថានភាគពាយ័ព្យ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -- សេចក្តីរាយការណ៍ក្នុងស្រុកបាននិយាយថា ប៉ូលិសនៅក្នុងស្រុក Mardan ប្រទេសប៉ាគីស្ថានភាគពាយ័ព្យ កាលពីថ្ងៃពុធនេះបានចាប់ពួកឧក្រិដ្ឋជន ២៥នាក់ដោយរកឃើញអាវុធ , គ្រាប់រំសេវ និងសារធាតុ ណាកូទិចពីកន្លែងនៅរបស់ពួកគេ។
សារព័ត៌មានឯករាជ្យប៉ាគីស្ថានរាយការណ៍ថា ក្រុមពង្រឹងច្បាប់ខ្លាំងមួយបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ ដែលសង្ស័យខ្លះនៃស្រុកនេះ បន្ទាប់ពីមានការរអ៊ូរទាំងជាសាធារណៈនៃការកើនឡើងនូវអំពើឧក្រិដ្ឋកម្មនានានោះ ។
ប៉ូលិសបាននិយាយថា ពួកឧក្រិដ្ឋជនដែលគេចាប់ខ្លួនដែលរួមមានពួកអ្នកដើរលក់គ្រឿងញៀន និងពួកឧក្រិដ្ឋជនតាមផ្លូវថ្នល់នោះត្រូវបានគេប្រគល់ទៅឱ្យស្ថានីយប៉ូលិសស្រុក ដើម្បីធ្វើការស៊ើបអង្កេតទៅទៀត ។ អត្តសញ្ញាណរបស់ពួកឧក្រិដ្ឋជនទាំងនេះ គេមិនទាន់បង្ហើបឱ្យដឹងនៅឡើយទេ ៕
( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)






