វិមានក្រឹមឡាំង បង្ហាញពីរបៀបវារៈនៃកិច្ចចរចា ពូទីន-ម៉ាក្រុង នៅឯកិច្ចប្រជុំកំពូលG-20
AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -- ទីប្រឹក្សាវិមានក្រឹមឡាំងបានជូនជាដំណឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងសមភាគីបារាំងរបស់លោក លោក អេម៉ានូអ៊ែល ម៉ាក្រុង នឹងពិភាក្សាគ្នាពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ជាពិសេសការចេញរបស់អាម៉េរិក ពីជួរអន្តរការីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ(INF Treaty)នៅខាងក្រៅកិច្ចប្រជុំកំពូល G-20 ក្នុងប្រទេសអាហ្សង់ទីន។
លោកបាននិយាយថា យើងសន្មត់ថា ក្នុងអំឡុងពេលកិច្ចពិភាក្សាពីរបៀបវារៈអន្តរជាតិ លើគ្រប់បញ្ហាទាំងអស់ខាងលើនេះ ពួកគេនឹងពិភាក្សាគ្នាពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងការគ្រប់គ្រងពលរដ្ឋ ស៊ីរី ជាពិសេសស្ថានការណ៍នៅក្នុងប្រទេសលីប៊ី។ មេដឹកនាំទាំងពីរ បានគ្រោងនឹងពិភាក្សាគ្នាផងដែរ ពីសកម្មភាពសម្របសម្រួលនានាលើការថែរក្សាផែនការសកម្មភាពឱ្យកាន់តែប្រសើរឡើងរួមគ្នា ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាពិសេសបញ្ហាសន្តិសុខនៅអឺរ៉ុប ដោយរួមទាំងបញ្ហាដែលជាប់ទាក់ទងនឹងការចេញរបស់ទីក្រុងវ៉ាស៊ីងតោនពី ជួរអន្តរការី សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរនោះ។
ដោយថ្លែងនៅឯកិច្ចប្រជុំទ្វេភាគីមួយផ្សេងទៀត រវាងលោក ពូទីន និងអធិកាបតីអាល្លឺម៉ង់លោកស្រី អេនចេឡា ម៉ាហ្គែល លោក Ushakov បានពន្យល់ថា មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ នឹងពិភាក្សាគ្នាពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែនជាពិសេស។
អ្នកតំណាងវិមានក្រឹមឡាំងរូបនេះបានឱ្យដឹងទៀតថា ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងប្រទេស អាហ្សង់ទីន បញ្ហាបច្ចុប្បន្នភាពនៃរបៀបវារៈសាកល និងក្នុងតំបន់នឹងត្រូវបានគេលើកយកមកពិភាក្សា ដោយរួមបញ្ចូលទាំងការរំពឹងទុកនៃបទបញ្ញត្តិប្រកបដោយសន្តិភាព នៅក្នុងប្រទេសស៊ីរី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានបំណងក្នុងការសដោះស្រាយទាំងផ្លូវនយោបាយនិងការទូតសម្រាប់ជម្លោះផ្ទៃក្នុងនៅប្រទេសអ៊ុយក្រែន៕
( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )






