AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ --





លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតី ពិធីចុះកិច្ចព្រមព្រៀងស្តីពីការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ រវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងក្រុមហ៊ុន Total Energies ដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Asif IQBAL នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Total Energies ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
រូបថត៖ AKP-សៀមរាប