AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១–អង្ករចំនួន២តោនរបស់ក្រុមហ៊ុនJRP ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនរដ្ឋបាលស្រុកបរិបូណ៌ ដើម្បីចែកជូនប្រជាពលរដ្ឋងាយ រងគ្រោះ ដោយយថាហេតុផ្សេងៗក្នុងស្រុកបរិបូណ៌ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយចូលរួម ទទួលពីថ្នាក់ដឹកនាំស្រុកបរិបូណ៌ផងដែរ។

ឯកឧត្តម អម សុភា បានជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុក បន្តចុះធ្វើការអប់រំ ណែនាំដល់ ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

អភិបាលស្រុកបរិបូណ៌ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងក្រុមហ៊ុន JRP ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកបរិបូណ៌ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយ រងគ្រោះដោយយថាហេតុផ្សេងៗក្នុងសុក។ លោកអភិបាលបានគោរពជូនពរដល់ឯកឧត្តមអម សុភា និងលោកប្រធានក្រុមហ៊ុន សូមមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច៕
ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង