AKP ព្រៃវែង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១--





មជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្គការមូលនិធិនៃក្តីសង្ឃឹម សហការជាមួយអាជ្ញាធរស្រុកស្វាយអន្ទរ ចុះផ្តល់អំណោយអាហារូបករណ៍ ដល់កុមារដែលមានជីវភាពខ្វះខាតចំនួន ៩៤នាក់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីជម្រុញឱ្យកុមារបានបន្តការសិក្សា ដោយមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹម នៃអង្គការមូលនិធិនៃក្តីសង្ឃឹម នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
រូបថត៖ AKP-ព្រៃវែង