AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១--








ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើត ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័ក្រ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ដែលបានទទួលមរណភាពកាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ នៅគេហដ្ឋានសព បុរីជីបម៉ុង ផ្ទះលេខ៣១ ផ្លូវលេខ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា