AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១--




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ ស៊ូហ្កាណូ អាលតា ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មេសា ស្អែកនេះ។
អញ្ជើញទទួលដំណើរទៅដល់របស់សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មាន វត្តមានឯកឧត្តមប្រធានពិធីការក្រសួងការបរទេសឥណ្ឌូនេស៊ី ឯកឧត្តម អ៊ាវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌូនេស៊ី និងឥស្សរជនការទូតកម្ពុជា ជាច្រើនរូប។
រូបថត៖ អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា