អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមអនុវត្តគម្រោងជួសជុលប្រាសាទបាយក្អែក
AKP សៀមរាប ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១--
លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទបាយក្អែក នៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងជួសជុលប្រាសាទបាយក្អែក បានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែក ដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះគ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយនោះ ធ្វើឱ្យមានរូបរាងល្អប្រសើរឡើងវិញ តាមសំណល់សំណង់បុរាណដែលនៅសេសសល់ ដើម្បីទុកជាស្នាដៃសម្រាប់ការគោរពបូជា និងកិច្ចការស្រាវជ្រាវដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់បម្រើវិស័យទេសចរណ៍ផងដែរ។
រូបថត៖ ហង្ស សៀក