រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្ត កំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១--
ឯកឧត្តម សុក ហៃ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំអញ្ជើញជាអធិបតីបើកកិច្ចប្រជុំជាមួយ អ្នកសារព័ត៌មាន ដែលបំពេញការងារនៅក្នុងខេត្តកំពង់ធំ ដើម្បីរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ រួមសហការគ្នាជាមួយអ្នកសារព័ត៌មានដោយ ចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនៃការដឹកនាំរបស់ខ្លួន ព្រមទាំងស្ដាប់នូវបញ្ហាប្រឈមមួយចំនួនរបស់ អ្នកសារព័ត៌មាន ក្នុងការប្រកបរបរវិជ្ជាជីវៈយកព័ត៌មានយកមក ជជែកគ្នាដើម្បីដោះស្រាយ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
រូបថត៖ AKP-កំពង់ធំ