មន្ត្រីជាន់ខ្ពស់ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចុះឈ្វេងយល់ពីការអភិវឌ្ឍនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០--
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Benjamin Wohlauer អនុប្រធានផ្នែកបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្ត ក៏ដូចជាសិក្សាអំពីសក្តានុពលវិនិយោគ និងផ្ដល់ឱកាសសម្រាប់ក្រុមហ៊ុនវិនិយោគសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្ត ។
រូបថត៖ ងូ សុមុនី