ដំរីឈ្មោះខាវ៉ាន់ ត្រូវបានដឹកពីប៉ាគីស្ថាន មកដល់កម្ពុជាហើយ
AKP សៀមរាប ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០--
ដំរីឈ្មោះខាវ៉ាន់ ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក បានមកដល់ទីក្រុងសៀមរាម នៃព្រះរាជាណាចក្រកម្ពុជា ដែលជាជម្រកថ្មីរបស់វា នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។
ពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅឯព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងផ្នែកពាក់ព័ន្ធជាច្រើនរូប។
រូបថត៖ ឃុត សៅ