សហគ្រិនខ្មែរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ -- ដើម្បីជួយដោះស្រាយបញ្ហាដល់សហគ្រាសមួយចំនួន ដែលកំពុងជួបបញ្ហាដោយ សារជំងឺកូវីដ១៩ សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជា មួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន២៧។
ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការប្រចាំការនៃក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងពិធីប្រគល់រង្វាន់សហគ្រិនឆ្នើមនាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា សហគ្រិនខ្មែរពិតជាដៃគូសំខាន់ ហើយអាចផ្តល់ការងារ និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងផ្សេងទៀតក្នុងការចូលរួម អភិវឌ្ឍន៍សង្គមជាតិហើយ បានចូលរួម ក្នុងការជំរុញការកសាងមូលដ្ឋានថ្មីៗនៅកន្លែងប៉ូលសេដ្ឋកិច្ចនៅក្នុង រយៈពេល ខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្រសួងសេដ្ឋកិច្ចក៏ដូចជារាជរដ្ឋាភិបាល បានកំពុង ខិតខំក្នុងការធ្វើការងារជាច្រើនទៀតដែលមានគុណភាព តម្លាភាព ប៉ុន្តែក៏មានបញ្ហា ប្រឈមធំៗផងដែរ។ ដូច្នេះការបង្កើតឱ្យសហគ្រិនខ្មែរនេះគឺជា ការរៀបចំកម្លាំងមួយសម្រាប់ រុញច្រាន កំណើនសេដ្ឋកិច្ចក៏ដូចជាការអភិវឌ្ឍកម្ពុជា ក្នុងការចែករំលែកកម្លាំងចូលរួម សម្រាប់ការអភិវឌ្ឍ ក៏ដូចជាហេតុការណ៍នៃការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តមបានលើកឡើងថា សហគ្រិនខ្មែរ ដែលជាអង្គភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជា ឃ្នាស់ថ្មី ក្នុងការជួយផ្សាភ្ជាប់ សហគ្រិនទាំងក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាភ្នាក់ងារជំរុញកំ ណើនសេដ្ឋកិច្ចជាតិ បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ក្នុងអាជីវកម្ម និងខ្សែច្រវាក់តម្លៃ និងបង្កើតជាម៉ូដែលអាជីវកម្មថ្មីក្នុងប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លង មកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរ ដែលជួយធុរកិច្ចបង្កើតថ្មី និង សហគ្រាស ធុនតូច និងមធ្យមក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ និងកិច្ចសហប្រតិបត្តិការជា ដៃគូនាពេលខាងមុខនេះជាមួយដៃគូអន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា «ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច និងអភិក្រម ក្នុងការអនុវត្តកម្មវិធីរបស់យើងដែលមានលក្ខណៈបត់បែនរហ័ស បានចាប់ផ្តើមបង្កើតសហ ថាមពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរធានានូវសមតុល្យ រវាងតម្រូវការ របស់ម្ចាស់អាជីវកម្ម និងគោលបំណងនៃកម្មវិធី និងសំខាន់ជាងនេះទៀតកិច្ចការទាំងនេះបាន ផ្តល់នូវទំនុកចិត្ត យ៉ាងសំខាន់ទៅដល់ភាគីពាក់ព័ន្ធផ្សេងៗថា ម.អ.ស. នឹងអាចសម្រេចនូវ គោលដៅរបស់ខ្លួនដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាមានការរីកចម្រើន ទាំង បរិមាណ និងគុណភាពរបស់សហគ្រិ នក្នុងរយៈពេលវែងខាងមុខ»។
ចំណែកលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបាន លើកឡើងថា សហគ្រិនខ្មែរជឿជាក់ថា ជំនួយហិរញ្ញប្បទា នកម្មវិធី កញ្ចប់
ជំនួយសហគ្រិនខ្មែរនេះ ជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ សម្រាប់ គាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល ក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មឡើងវិញអំឡុងពេល និងក្រោយ បរិបទវិបត្តិកូវីដ-១៩។
លោកបណ្ឌិតក៏បានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តរៀបចំ ក៏ដូចជា ធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីកសាង និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅប្រទេសកម្ពុជា។ ក្នុងខណៈដែលវិបត្តិជំងឺកូវីដ១៩ បានផ្ដល់ផលប៉ះពា ល់ពុំធ្លាប់មានពីមុនជាច្រើន ដល់វិស័យសហគ្រិនភាពនៅកម្ពុជា។ ការចូលរួមយ៉ាងស កម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺជាគន្លឹះដ៏សំ ខាន់មួយក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកបានលើកឡើងទៀតថា សហគ្រិនខ្មែរ នឹងនៅតែបន្តដើរតួនាទីជាផ្នែក មួយក្នុងការចូលរួមផ្ដល់ជាយន្តការដោះស្រាយ និងគាំទ្រដល់ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីឆ្លងកាត់វិបត្ដិសកលនេះ។ សហគ្រិនខ្មែរ នឹងបន្ដដាក់ចេញ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ជុំទី៣ នៅឆ្នាំខាងមុខបន្តទៀត។
ជាមួយគ្នានោះដែរ លោកបណ្ឌិតតាមរយៈកម្មវិធីកញ្ចប់ជំនួយទាំងពីរជុំ សហគ្រិនខ្មែរ ទទួលបានពាក្យស្នើសុំសរុបពីធុរកិច្ចបង្កើតថ្មី ក៏ដូចជាសហគ្រាស ធុនតូច និងមធ្យមចំនួន ២៧៨ ដែលមកពីវិស័យផ្សេងៗគ្នាទូទាំង១៩រាជធានី ខេត្ត។ បន្ទាប់ពីឆ្លងកាត់ការវាយ តម្លៃ ដោយសហគ្រិនខ្មែរ និងគណៈកម្មាធិការដែលមកពីវិស័យឯកជនចំនួន ១៩រូប សហគ្រិនខ្មែរ បានរកឃើញធុរកិច្ច បង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ចំនួន១២ ក្នុងជុំទី១ និង ចំនួន១៥ បន្ថែមទៀតក្នុងជុំទី២ ដែលមកពីវិស័យផ្សេងៗដូចជា កសិកម្ម/កសិកម្មកែច្នៃ សិប្បកម្មកែច្នៃ សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលទទួលបានកញ្ចប់ជំនួយជា ហិរញ្ញប្បទានដើម្បីចាប់ផ្ដើមអាជីវកម្មឡើងវិញ។
បន្ថែមពីនេះ សហគ្រិនខ្មែរ ក៏បានផ្ដល់ជាប្រាក់រង្វាន់ជូនទៅដល់ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យមចំនួន ១៥ ផ្សេងទៀត ដែលបានចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធី នៃជុំទាំងពីរ ដើម្បីជាការ លើកទឹកចិត្ត។
លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា៖ «សម្រាប់កម្មវិធីកញ្ចប់ជំនួយទាំងពីរជុំនេះ សហគ្រិនខ្មែរបានប្រើប្រាស់ថវិការសរុបប្រមាណ ៤០០,០០០ដុល្លារអាម៉េរិក ជូនទៅដល់ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចាប់ពីចន្លោះ ៥,០០០ ដុល្លារទៅ ២០,០០០ ដុល្លារជាមួយនឹងលក្ខខណ្ឌប្រើប្រាស់កញ្ចប់ថវិការរយៈពេល ១ឆ្នាំ ក្នុងការប្រតិបត្តិការអា ជីវកម្ម»។
សូមជម្រាបថា សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ២៧ ដែលបាន ទទួលកញ្ចប់ជំ នួយសហគ្រិនខ្មែរជុំទី១ និងជុំទី២។
សហគ្រិនខ្មែរ ជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបង្កើតឡើង ដោយ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់វិស័ យសហគ្រិនភាព តាមរយៈការអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ ជាមួយស្ថាប័ន ដៃគូរដ្ឋ និងឯកជន។ ជាងនេះសហគ្រិនខ្មែរ ធ្វើការគាំទ្រទៅលើវិស័យអាទិភាព រួមមាន ធុរកិច្ច បង្កើតថ្មីបែបបច្ចេកវិទ្យា សេវាកម្ម ការកែច្នៃកសិ-ចំនីអាហារ កសិកម្មសម្រាប់ការ នាំចេញ និងផលិតកម្មសម្រាប់ ជំនួសការនាំចូល ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារ។ សហគ្រិនខ្មែរ បានបង្កើត កម្មវិធីកញ្ចប់ជំនួយនេះឡើង ដើម្បីឆ្លើ យតបទៅនឹងផលលំបាកបង្កឡើងដោយ វិបត្ដិជំងឺកូវីដ-១៩ ដែលសហគ្រិន កម្ពុជា កំពុងតែប្រឈម។ កញ្ចប់ជំនួយនេះត្រូវបានអនុវត្តជោគជ័យចំនួន ពីរដងរួចមកហើយ ដែលជុំ ទី១បានធ្វើឡើងនៅខែមីនា ខណៈជុំទី២ទើបតែបញ្ចប់កាលពី ខែកញ្ញា។ កម្មវិធីកញ្ចប់ ជំនួយសហគ្រិនខ្មែរ នេះគឺជាដំណោះស្រាយ យុទ្ធសាស្រ្ត ដ៏មុតស្រួចមួយ ដើម្បីបន្តឆ្លើយតប ទៅនឹងបញ្ហាប្រឈមបង្កឡើងដោយវិបតិ្ដជំងឺកូវីដ-១៩ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជាកំពុងជួបប្រទះទាំងផ្នែក ប្រតិបត្តិការ និងហិរញ្ញវត្ថុ៕
ដោយ អ៊ាង ប៊ុនរិទ្ធ