ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកចន្ទ្រា
AKP ស្វាយរៀង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០—
ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដោយបានលើកយកនូវប្រធានបទមួយចំនួនមកពិភាក្សា និងស្វែងរកដំណោះស្រាយមានដូចជា៖ ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវាសាធារណ: ការធ្វើអត្តសញ្ញាណប័ណ្ណ ការចុះសំបុត្រអត្រានុកូលដ្ឋាន ការងារដីធ្លី និងការសាងសង់សំណង់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
រូបថត៖ AKP-ស្វាយរៀង